កិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣១ អាណត្តិទី៣


កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលកិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អភិបាលរងខេត្ត, កងកម្លាំងទាំងបី, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព វិស័យជុំវិញខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធ ។
កិច្ចខាងលើបានលើកជារបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន:
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូរបស់រដ្ឋបាលខេត្ត ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលខេត្ត ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ។
៥-បញ្ហាផ្សេងៗ ។