លោកជំទាវ ប៉ាង ដានី អភិបាលរង បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា


កំពង់ចាម៖នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គ.ខ.ប.ជ បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលការបង្កើតសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីសុខភាពជនទេសន្ដរប្រវេសន៍ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាពនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ស៊ា ហ៊ួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ធ្វើនៅសាលប្រជ៉ំសណ្ឋាគារ LBN ក្រុងកំពង់ចាម។


គោលបំណងរួម នៃកិច្ចប្រជ៉ំ៖ គឺដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីបង្កើតបរិយាកាសផ្ដល់សេវាសុខភាពប្រកបដោយគុណភាព និងសមធម៌សំដៅលើកកម្ពស់សុខភាព និងសុខមាភាពរបស់ជនទេសន្ដរប្រវេសន៍គ្រប់រូប និងគ្រប់វ័យ។ សិក្ខាសាលាមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ មកពីអន្តរក្រសួងស្ថាប័ន អង្គការដៃគូរពាក់ព័ន្ធរួមមាន (ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃN.C.C.T, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លោកស្រី មកពីតំណាងមន្ទីរសុខាភិបាលខេត្តទាំង៦ រួមមាន៖ (ខេត្តស្ទឹងត្រែង,ក្រចេះ,ព្រះសីហនុ,តាកែវ,ស្វាយរៀង និងខេត្តកំពង់ចាម) និងតំណាងអង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍នៅកម្ពុជា (IOM) ៕