ឯកឧត្តម លូ គឹមឈន់ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិ និងសកម្មជនគណបក្ស នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


ថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦  ខែសីហា  ឆ្នាំ២០១៨ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរបានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិ និងសកម្មជនគណបក្សចំនួន ៤ ២០០នាក់ ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភសមាជិកគណបក្សដែលបានទៅបោះឆ្នោតចំនួន ៤៣ ១៤៤នាក់ ក្នុងម្នាក់ៗថវិកា ១០ ០០០រៀលនៅទូទាំងស្រុកស្រីសន្ធរ ឧបត្ថម្ភក្រុមការងារ ប្រមូលប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន      ២ ៨៥០នាក់ ក្នុងម្នាក់ៗថវិកា ២០ ០០០រៀល ឧបត្ថម្ភសាខាបក្សភូមិតាំង៨៦ភូមិ តាមចំនួនប្រជាពលរដ្ឋដែលទៅបោះឆ្នោត ក្នុង១នាក់សាខាបក្សភូមិទួលបាន ១០ ០០០រៀល សរុប ៤៣ ១៤៤ ០០០រៀល ។ សរុបថវិកា ៩១៩ ៨៨០ ០០០រៀល។