លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការបក្សស្រុកកំពង់សៀម បានអញ្ជើញចូលរួមកម្មវិធីចែកអាវរងា ចំនួន ១០៥៧ សម្រាប់ និងថវិកាមកចែកជូនចាស់ជរាគ្មានទីពឹងក្នុងស្រុកកំពង់សៀម


កំពង់ចាម៖នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការបក្សស្រុក និងសហការីបានអញ្ជើញចូលរួមកម្មវិធីចែកអាវរងា ចំនួន ១០៥៧ សម្រាប់ និងថវិកាមកចែកជូនចាស់ជរាគ្មានទីពឹងក្នុងស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងសហការី ។ ដោយឡែកការរៀបចំពិធីថ្ងៃនេះ បានធ្វើឡើងសម្រាប់ចែកជូន ចាស់ជរាគ្មានទីពឹង ចំនួន៤០៦ នាក់ (ស្រ្តី ២៩៩) តំណាងឲ្យចាស់ជរាដែលអញ្ជើញមកពី ៥ឃុំ គឺ៖ ឃុំអំពិល ១៣៨នាក់ ឃុំក្រឡា ១៥៥នាក់ ឃុំអូរស្វាយ ៧៤នាក់ ឃុំវិហារធំ ២៩នាក់ និងឃុំរអាង ១០នាក់។ ចំពោះចាស់ជរាដែលគ្មានទីពឹង ស្ថិតនៅឃុំចំនួន ១០ ទៀត ឯកឧត្តម ប្រធាន បានប្រគល់ភារកិច្ចជូន ឯកឧត្តម លោកជំទាវ ដែលជាប្រធានក្រុម និងអនុប្រធានក្រុមការងារ ចុះជួយតាមបណ្តាឃុំចុះចែកបន្ត នៅចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន មកជូនលោកតា លោកយាយទូទាំងស្រុកកំពង់សៀម ។ សម្តេចបានជូនពរឲ្យលោកតា លោកយាយទទួលបាននូវពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀង ឃ្លាតឡើយ។