ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អសួនច្បារ ការដាំដើមឈើបន្ថែមស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រួមដំណើរដោយថ្នាក់ដឹកនាំគណបក្ស និងមន្រ្តីបក្សមូលដ្ឋាន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំកែលម្អសួនច្បារ, ការដាំដើមឈើបន្ថែមស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម និងការលើកប៉ាយគណបក្សប្រជាជនកម្ពុជា នៅលើទីតាំងសំខាន់ៗនានា ដើម្បីបង្កើននូវសោភ័ណភាព និងជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកម្សាន្ត នឹងដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការប្រលងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ។