សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា


ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ០៣  ខែ សីហា    ឆ្នាំ២០១៨

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងឯកឧត្តម លន់ លឹមថៃ ប្រធានគណបក្សខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញចែកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ១ ៥៤៨គ្រួសារ នៅទាំង៨ភូមិ របស់ឃុំកោះសំរោង ស្រុកកំពង់សៀម  ដោយក្នុង០១គ្រួសារទទួលបាន អង្ករ ១បេ ត្រីខ ១យួ មី ១កេះ ឃីត ១កញ្ចប់(ក្រណាត់សរ ១ដុំ ក្រមារ១ សារុង១ មុងភួយ១) ថវិកា ១០ ០០០ រៀល ។ បន្ទាប់មកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនបច្ច័យចំនួន ២០ ០០០ដុល្លារ សម្រាប់កសាងសាលាឆាន់ វត្តឥន្ទកោសី និងឧបត្ថម្ភថវិកាដល់សាលាបឋមសិក្សាចុងកោះជ្រូកចំនួន ២០ ០០០ដុល្លារ  ប្រគេនវត្តបច្ច័យ ៥លានរៀល ប្រគេនចៅអធិការវត្ត១លានរៀល ព្រះសង្ឃគង់ចាំព្រះវស្សាវត្តចំនួន៨អង្គ ១អង្គបច្ច័យ ១០ម៉ឺនរៀល ប្រគេនបច្ច័យ ១ ៥០០ដុល្លា សម្រាប់រៀបចង្ហាន់ប្រចាំថ្ងៃនៅវត្តឥន្ទកោសី   និងជូនយាយជី  តាជី  ៣០នាក់   ក្នងម្នាក់ៗ   ក្រណាត់ស   ​​​​​​និងថវិកា៦០ ០០០រៀល។ សរុបថវិកា ២៤.០៨០.០០០រៀល និង៤១.៥០០ដុល្លា។