ឯកឧត្តម ផាន អូន ចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខសមាជិកបក្ស និងជួយឧបត្ថម្ភដល់មន្រ្តីគណបក្សនៅថ្នាក់មូលដ្ឋាន ឃុំមៀន ស្រុកព្រៃឈរ


កំពង់ចាម ៖នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ផាន អូន ប្រធានក្រុមការងារចុះជួយឃុំមៀន ឃុំជ្រៃវៀន និងឃុំគរ បានចាត់ឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំមៀន ចុះជួបប្រជុំជាមួយលោក លោកស្រី ជាប្រធានបក្សឃុំ-ភូមិភូមិទាំង ១៩ ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានកាន់ប្រសើរឡើង។ ក្នុងនោះដែរ ក្រុមការងារចុះសាកសួរសុខទុក្ខសមាជិកបក្ស និងបានឧបត្ថម្ភថវិកាដូចខាងក្រោម៖
១.ឧបត្ថម្ភការដាក់ស្លាកបក្សចំនួន ១៩ស្លាក ចំណាយថវិកាអស់ ៦,៦៥០,០០០រៀល ។
២. ឧបត្ថម្ភជូនស្រ្តីឆ្លងទន្លេ ២០នាក់ ចំណាយថវិកាអស់ ២,០០០,០០០រៀល
៣. ឧបត្ថម្ភជូនគ្រួសារសព ១៦នាក់ ចំណាយថវិកាអស់ ១,៦០០,០០០រៀល
៤.ឧបត្ថម្ភ មី ១កេសធំ ចំណាយថវិកាអស់ ១៤៧,០០០រៀល ។
៥. ឧបត្ថម្ភជូនក្រុមការងារនៅមូលដ្ឋាន ចំណាយថវិកាអស់ ២០០,០០០រៀល ។
*សរុបថវិកាចំណាយអស់ ១០,៥៩៧,០០០រៀល ៕