លោក ប៊ិន ឡាដា អភិបាលស្រុក កំពង់សៀម អញ្ជើញជាអធបិតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង៤២៧ម៉ែត្រ ស្ថិតក្នុងឃុំកៀនជ្រៃ


 

កំពង់ចាម៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញជាអធបិតីក្នុងពិធី បើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ប្រវែង៤២៧ម៉ែត្រ ស្ថិតក្នុងឃុំកៀនជ្រៃ ដែលជាគម្រោងស្រុក និងមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការគ្រប់គ្រងគម្រោង មន្រ្តីបច្ចេកទេស នាយករដ្ឋបាលស្រុក កងកម្លាំងទាំងបី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ គកនក នាយប៉ុស្ដិ៍រដ្ឋបាលឃុំ សរុបចំនួន៨៣ស្រី៤០នាក់។

ក្នុងនោះផងដែរលោកអភិបាលស្រុក បានសំណេះសំណាល នឹងផ្ដាំផ្ញើរជូនប្រជាពលរដ្ឋ ជម្រុញបងប្អូនប្រជាពលរដ្ឋ សូមពិនិត្យបញ្ជីឈ្នោះបោះ និងចុះឈ្មោះបោះឆ្នោតអោយគ្រប់ៗគ្នា ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ។ សូមជម្រាបជូនប្រជាពលរដ្ឋ នាំគ្នាទៅចាក់វ៉ាក់សាំងបង្ការការពារ ជំងឺកូវីដ-១៩ ដូសទី៣ ដូសជម្រុញ ដែលមានរយៈពេល ៤ខែបន្ទាប់ពីដូសទី២រួច និងសូមប្រុងប្រយ័ត្នការពារ ពាក់ម៉ាស់ បាញ់អាគុល និងគោរពនូវវិធានការក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៣កុំ ៣ការពារ ។