ឯកឧត្តម ហេង វណ្ណនី អភិបាលរង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភខេត្ត


កំពង់ចាម៖នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភខេត្ត ជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយ អង្គការHKI, GIZ, FAO ក្រោមអធិបតីភាពឯកឧត្ដម សំ សារ៉ាត់ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរពាក់ព័ន្ឋជុំវិញខេត្តផងដែរ ។