ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមអង្គកឋិនសាមគ្គីរបស់រដ្ឋបាលខេត្ត នៅវត្តខេមវន្ត (ហៅវត្តថ្មី) ក្រុងកំពង់ចាម


កំពង់ចាម ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង អាជ្ញាធរមូលដ្ឋានជាច្រើនរូប បានអញ្ជើញចូលរួមអង្គកឋិនសាមគ្គីរបស់រដ្ឋបាលខេត្ត នៅវត្តខេមវន្ត (ហៅវត្ត ថ្មី) សង្តាត់សំបួរមាស ក្រុង កំពង់ចាម នារសៀល ថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ។