ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត ចូលរួមក្នុងកម្មវិធីសប្បុរស ផ្តល់សម្ភារៈជំនួយដល់កុមារកំព្រា


កំពង់ចាម៖នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌សង្គមរបស់កម្មសិក្សាការីថ្នាក់វិក្រឹតការជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជានាយកសាលាភូមិន្ទរដ្ឋបាល នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម ដើម្បីផ្តល់សម្ភារៈជំនួយដល់កុមារកំព្រានៅទីនោះ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្តបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់កម្មសិក្សាការី ការិនីទាំងអស់ ក្នុងការជួយដល់កុមារកំព្រាក្នុងខេត្តកំពង់ចាម។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានផ្ដល់នូវអនុសាសន៍ល្អៗជាច្រើនដើម្បីជាគតិ និងបទពិសោធន៍ក្នុងការអភិវឌ្ឍខ្លួនក្លាយជាធនធានដ៏ប្រសើរសម្រាប់សង្គមជាតិ ក្រោយបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលផងដែរ៕