ឯកឧត្តម ហាន កុសល អភិបាលរងខេត្ដ បានដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ការងារភូមិមួយផលិតផលមួយខេត្តកំពង់ចាម


កំពង់ចាម ៖នៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ការងារភូមិមួយផលិតផលមួយខេត្តកំពង់ចាមក្នុងគោលបំណងជំរុញឲ្យចលនាភូមិមួយផលិតផលមួយខេត្តកំពង់ចាមមានចលនាប្រកបដោយភាពវិជ្ជមានដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កិច្ចប្រជុំលេខាធិការដ្ឋានចលនាភូមិមួយផលិតផលមួយខេត្តកំពង់ចាមត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីកិច្ចការនេះ។ អង្គប្រជុំបានរៀបចំផែនការចង្វាក់ផលិតកម្មដើម្បីរក្សានិរន្តរភាពរបស់ភូមិមួយផលិតផលមួយនិងលើកទិសដៅការងារអនុវត្តបន្តដើម្បីប្រកួតប្រជែងនៅលើទីផ្សារនិងសហការជាមួយអង្គការដៃគូដើម្បីជួយគាំទ្រភូមិមួយផលិតផលមួយក្នុងខេត្តកំពង់ចាម។

កិច្ចប្រជុំនេះដែរមានរយៈពេលមួយព្រឹកស្ថិតនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាមដែលមានសមាសភាពចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ៕