ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសង្គ្រោះបន្ទាន់នៃមន្ទីពេទ្យបង្អែកស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី


នៅថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨  ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសង្គ្រោះបន្ទាន់នៃមន្ទីពេទ្យបង្អែកស្រុកចំការលើ ដែលមានអ្នកចូលរួមចំនួន១.៩៥២នាក់ ស្រី៨១៧នាក់។