ដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ ក្នុងស្រុកព្រៃឈរ និងកងមាស ខេត្តកំពង់ចាម


នៅថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ី វ៉ាន់ ប្រធានក្រុមជនបង្គោលយុវជនគណបក្សថ្នាក់កណ្តាលចុះជួយស្រុកកងមាស និងឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ប្រធានក្រុមជនបង្គោលយុវជនគណបក្សថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានចូលរួមដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័កិ្ត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ ដែលមានយុវជនគណបក្សស្រុកកងមាស និងស្រុកព្រៃឈរ ចូលរួមចំនួន២.៤៥៦នាក់ រថយន្ត ៧៨គ្រឿង ម៉ូតូ ៦៧២គ្រឿង។