ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជេីញចូលរួមពិធីសម្ពោធដាក់អោយប្រេីប្រាស់សមិទ្ធិផលថ្មីនៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម


កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមជាមួយឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លីមកម្ពុជា ជាអធិបតីក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់អណ្ដូងប្រភេទអគ្គិសនី សរុបចំនួន ២៩០អណ្ដូង និងអំពូលសូឡាបំភ្លឺតាមដងផ្លូវសាធារណៈសរុបចំនួន ៣១២បង្គោលស្ថិតនៅ ភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

អណ្ដូងប្រភេទអគ្គិសនី និងអំពូលសូឡាបំភ្លឺផ្លូវនេះ ទទួលបានជំនួយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៉ី សាំងហ្គោពួរ និងប្រទេសប្រុយណេ ដែលចំណាយថវិកាអស់ ១០៣,៧០០ដុល្លារ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវសមាជិករដ្ឋសភា មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជន ស.ស.យ.ក ស្រុក ឃុំផងដែរ។

\