ឯកឧត្តម ប៉ាន សូរស័កិ្ត បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ក្នុងស្រុកព្រៃឈរ


នៅថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័កិ្ត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមប្រវែង ៣,៥៥ គ.ម ពីភូមិកោះតាភេម ដល់ភូមិអង ឃុំត្រពាំងព្រះ ដែលមានអ្នកចូលរួម ៤៧៥ នាក់ ស្រី ១៩៥ នាក់ នៅអនុវិទ្យាល័យកោះតាភេម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។