ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង​ខេត្ដ ចុះត្រួតពិនិត្យការអនុវត្តវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅផ្សារបុសខ្នុរ និងវិទ្យាល័យ បុសខ្នុរ ស្រុកចំការលេី


កំពង់ចាម​៖នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាការ ដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការខេត្តប្រយុទ្ធជំងឺកូវីដ-១៩ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការអនុវត្តវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅផ្សារបុសខ្នុរ និងវិទ្យាល័យ បុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម។