លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត​ បាននាំយកអំណោយរបស់អង្គការអាយឡូ(ILO)តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ចែកជូនដល់ពលករចំណូលស្រុកក្រៅប្រទេសចំនួន ២៦គ្រួសារ នៅទីតាំងសាលាស្រុកចំការលើ


កំពង់ចាម ៖ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយក្រុមការងារ និងអាជ្ញាធរស្រុក បាននាំយកអំណោយរបស់អង្គការអាយឡូ(ILO)តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ចែកជូនដល់ពលករចំណូលស្រុកក្រៅប្រទេសចំនួន ២៦គ្រួសារ នៅទីតាំងសាលាស្រុកចំការលើ ដើម្បីជួយសម្រួលការលំបាកក្នុងស្ថានភាព កូវីដ-១៩ ៕