ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត ស្តីពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


កំពង់ចាម៖នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត ស្តីពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងឆ្លងរបាយការណ៍បូកសរុប ការងារគណបក្ស និងក្រុមការងារចុះជួយខេត្តកំពង់ចាម រយៈពេល ៩ខែ ឆ្នាំ២០២១ និងទិសដៅភារកិច្ចបន្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អនុប្រធានគណៈប្រចាំការ /ឯកឧត្តមអនុប្រធាន /សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រួមនិងសមាជិក សមាជិកាគណបក្សខេត្តជាច្រើនរូបទៀត ។