គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរបេីកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សស្រុក ស្តីពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


កំពង់ចាម៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ លោក ស៊ីម គង់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក ស្រីសន្ធរ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សស្រុក ស្តីពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ។