ឯកឧត្តម វេង សាខុន បានអញ្ជើញចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀង របស់គណបក្ស ក្នុងស្រុកកំពង់សៀម


នៅថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្ស និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពី លេខរៀង របស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ និងសមាជិកបក្ស ចំនួន៦ឃុំ រួមមាន៖ ឃុំទ្រាន ស្រក ហាន់ជ័យ រំចេក រអាង និងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ចំនួន ៤៤៣នាក់ ស្រី ៦៨នាក់។