ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ បានជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សមូលដ្ឋាន ក្នុងស្រុកស្រីសន្ធរ


នៅថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ និងឯកឧត្តម ហុង គឹមហ័ង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រែករំដេង បានជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សមូលដ្ឋាន ចំនួន ៣៤៥នាក់ នៅប្រចាំនៅតាមការិយាល័ទាំង២៣ ក្នុងឃុំព្រែករំដេង ។ បន្ទាប់មក ឯកឧត្តម លូ គឹមឈន់ និង ឯកឧត្តម សួន សុទ្ធី បានចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំប្រជាពលរដ្ឋឱ្យស្គាល់ពីលេខរៀង របស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋ និងសមាជិកបក្សឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ចំនួន៧០០នាក់ ។