លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញចូលរួម ពិធីកាន់បិណ្ឌ វេន ទី ០១ នៅ វត្ត ជ័យ គិរី ហៅ ( វត្ត ហាន់ជ័យ ) ស្ថិតនៅ ក្នុងភូមិ ហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម


លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញចូលរួម ពិធីកាន់បិណ្ឌ វេន ទី ០១ នៅ វត្ត ជ័យ គិរី ហៅ ( វត្ត ហាន់ជ័យ ) ស្ថិតនៅ ក្នុងភូមិ ហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដើម្បី ធ្វើការ ឧទ្ទិសមគ្គផល កុសលផល បុណ្យដល់ជន បុព្វការីជន និងរួមជាតិដែលបានលាចាកទៅបរលោក។

កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីកាន់បិណ្ឌ វេន ទី ០១ នៅ វត្ត ជ័យ គិរី ហៅ ( វត្ត ហាន់ជ័យ ) ស្ថិតនៅ ក្នុងភូមិ ហាន់ជ័យ ឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដើម្បី ធ្វើការ ឧទ្ទិសមគ្គផល កុសលផល បុណ្យ ជូនមាតា បិតា ញាតិ កាទាំងប្រាំពីរសន្តាន ដែល បាន បែកកាយរំលាយខ័ន្ធ ចែក ឋាន ទៅកាន់បរលោក និង បងប្អូនអ្នកស្លាប់ដោយសារជំងឺកូ វិដ-១៩ រួមទាំង អតីតយុទ្ធជនស្នេហាជាតិ ដែលបានពលីក្នុងសង្គ្រាមស៉ីវិល សូមឲ្យវិញ្ញាណក្ខ័ន្ធរបស់លោក មក ទទួលយក កុសលផល បុណ្យ និងបានទៅ កើត ក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។