ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលអំពីដំណើរការនៃការបង្រៀន និងរៀនសូត្រ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះ


កំពង់ចាម ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ អមដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត -លោកប្រធាន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា -អាជ្ញាធរក្រុងកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលអំពីដំណើរការនៃការបង្រៀន និងរៀនសូត្រ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យបឹងកុក និងវិទ្យាល័យដីដុះ ស្ថិតនៅក្នុងក្រុងកំពង់ចាម នាថ្ងៃដំបូងនៃការដាក់ឲ្យដំណើរការសាលារៀនឡើងវិញ ក្នុងទូទាំងខេត្តកំពង់ចាម ។