ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម អញ្ជើញចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងបរិក្ខារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី


កំពង់ចាម​​ ៖នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត- លោកនាយករដ្ឋបាល- លោកប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យម៉ាស៊ីនផលិតអុកស៊ីសែន និងបរិក្ខារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម -មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។