អំណោយ របស់ សម្តេច តេជោ ត្រូវបានផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម


កំពង់ចាម ៖ ថ្ងៃ ទី ២០ ខែកញ្ញា ឆ្នាំ ២០២១ អំណោយ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា តាមរយៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្តល់ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងរួមមាន៖ ម៉ាស់ ២៥០.០០០ , អាល់កុល ៣.០០០លីត្រ និងថវិកា ១០០.០០០.០០០ រៀល ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម៕