ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្មមួយកន្លែង ស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមធ្វើមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩


កំពង់ចាម ៖នៅថ្ងៃដដែ លនេះ បន្ទាប់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមសំណេះសំណាលជាមួយ សិស្សានុសិស្សដែលត្រូវទទួលបាន អាហាររូបករណ៍ ៩៩នាក់ និងអញ្ជេីញ ចុះពិនិត្យរៀបចំសាលាឡេីង វិញ ក្នុងវិទ្យាល័យ ជួន ណាត ស្រុកកំពង់សៀម រួចមក។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការរួមដំណើរពី ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្មមួយកន្លែង ស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមធ្វើមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈ បច្ចុប្បន្ន ក្រុមការងារ កំពុងធ្វេីការសម្រុករៀបចំតបណ្តាញភ្លេីង ប្រព័ន្ធ ទឹក បង្គន់ អនាម័យ ប្រព័ន្ធ បង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាលជាដេីម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់ក្រុមការងារធ្វេីយ៉ាងពន្លឿនការងារនេះឲ្យរួចមុនថ្ងៃទី២០ ខែកញ្ញា នេះ ដេីម្បីបញ្ជូនអ្នកជម្ងឺកូវីដ-១៩ កម្រិតស្រាល ដែលកំពុងសម្រាប់ពិនិត្យព្យាបាលនៅវិទ្យាល័យព្រះសីហនុ មកធ្វេីការពិនិត្យព្យាបាលនៅទីនេះ។ ហេីយដោយឡែក វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម ត្រូវប្រគល់ឲ្យទៅសាលាវិញ ក្នុងបេីកដំណេីរការសិក្សាឡេីងវិញ។

សូមជម្រាបជូន ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន ០៣អគារ ដោយក្នុងមួយអគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានចំនួន ២៥០នាក់ សរុបទាំង ០៣អគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានចំនួនសរុប ៧៥០នាក់៕