ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការអនុវត្តច្បាប់ ប្រយុទ្ធជំងឺ កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ Zoom


កំពង់ចាម ៖នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ខេត្ត ចំណុះឲ្យគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការអនុវត្តច្បាប់ ប្រយុទ្ធជំងឺ កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ Zoom ក្រោមអធិបតីភាព ឯកឧត្តម ថោង លីម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា ប្រធានអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ ដែលមានការចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។